ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់របួសធ្ងន់ បន្ទាប់ពីប៉ះគ្នាជាមួយរថយន្តស៊ាំយ៉ុង

តាកែវៈ នៅវេលាម៉ោង ២ និង ៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានរណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ស្ថិតភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8383 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពិជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូម៉ាក គុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1H-0572 បើកបរដោយឈ្មោះ ម៉ម អាន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំបោះ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់