បន្ទាយមានជ័យៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី ចំណុចម្តុំរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ និងនាំខ្លួនជនសង្ស័យ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ។
ក្រោយពីទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
បញ្ចប់ការស៊ើបអង្កេត តាមការតេស្តរកសារធាតុញៀន និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាចត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់