ព្រះសីហនុៈ នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្រ្កាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះស៊ឹម ដែន ឬ ឌី ស៊ីថា(ហៅរ៉ា) ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនច្បាស់លាស់ មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងទី២.ឈ្មោះលីស្រីពៅ(ហៅម៉ីឡាង) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនច្បាស់លាស់ ស្នាក់នៅផ្ទះជួលសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ចំណែក វត្ថុតាងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៧កញ្ចប់ និងទូរសព្ទដៃ១គ្រឿង។
លោកបានបន្ថែមថា ជនសង្ស័យឈ្មោះស៊ុម ដែន ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរថ្នាំញៀន កាលពីជាង១ឆ្នាំមុន តែជននេះមិនរាងចាល ពេលចេញពីពន្ធនាគារវិញនៅបន្ត ធ្វើសកម្មភាពល្មើសដដែល។ ហើយប្រតិបត្តិការបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀននេះ ដោយមានការបញ្ជាណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការនគរបាលដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕



មតិយោបល់