តាកែវៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ១៥នាទីយប់ មានករណីភ្លើងឆេះផ្ទះមួយខ្នងធ្វើអំពីឈើ ទំហំ៧ម×៥×ម ប្រក់ក្បឿង ស្ថិតនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ម្ចាស់ផ្ទះឈ្មោះ អឹម ឈាន ភេទស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។
មូលហេតុ៖ បណ្តាលមកពីម្ចាស់ដុតធូកនៅលើផ្ទះ រួចចុះមកដេកខាងក្រោមផ្ទះ មិនដឹងថាភ្លើងធូកឆាបឆេះ។
សម្ភារៈខូចខាត៖
កង់ ០៤គ្រឿង
ទូរស័ព្ទ ០១គ្រឿង និងសម្ភារៈក្នុងផ្ទះមួយចំនួន៕


មតិយោបល់