ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាសទិស បណ្តាលឲ្យបុកគ្នាពេញទំហឹង រងរបួសធ្ងន់ស្រាលចំនួន៥នាក់

កណ្តាល: នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុកពេញទំហឹង រងរបួសធ្ងន់ស្រាលចំនួន៥នាក់ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចារណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក SUZUKI LETS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ1FV 24 34 បើកបរដោយឈ្មោះ សឿន ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ទិសដៅពីភ្នំពេញទៅ អ្នកលឿង ។ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងទៀតម៉ាក សង់ការេ ពណ៌ក្រហម ពាក់ផ្លាកលេខយ.08.24 ភ.ព1 ជិះមានគ្នា៤នាក់ បើកបរដោយឈ្មោះ ឌួង សាវៀន ភេទប្រុស និងឈ្មោះ ស្រី នាថ អាយុ២៥ឆ្នាំ មានកូន២នាក់ទៀត រស់នៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន៥នាក់ ​។ ម៉ូតូទាំង២គ្រឿងខាងលើ បានធ្វើដំណើរបញ្រ្ចាសទិសគ្នា ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ បន្ទាន់ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចបានមូលដ្ឋានបានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់