ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់បុរសវ័យចំណាស់ម្នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ២គ្រឿង បុកគ្នាបណ្ដាលរបួសធ្ងន់បុរសវ័យចំណាស់ម្នាក់ ទាំងព្រឹកខណ:បត់ចូលផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ កើតឡើងស្ថិតតាមបណ្តោយផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HX-1930 ស៊េរីឆ្នាំ២០១៩ អ្នកបើកបរឈ្មោះ អ៊ិត ចម្រើន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។
ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CL-1654 ជិះដោយឈ្មោះ ហើត សុភក្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមដំណើរដោយបុរសម្នាក់ទៀតជិះពីក្រោយ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសចំណាស់ម្នាក់ បើកម៉ូតូធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបត់ចូលផ្ទះរបស់ខ្លួន ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះមកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងរួមទាំងតៃកុងម៉ូតូម្ខាងទៀត ត្រូវបានបញ្ជូនទៅផ្នែកជំនាញការិយាល័យចរាចរណ៍រាជធានី ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់