ជាមួយនឹទេសភាពល្អឯក ជាមួយនឹងដើមឈើ ដើមទ្រូង ដែលកៀកនឹងឆ្នេរខ្សាច់ និងសមុទ្រពណ៌ខៀវថ្លាដូចកញ្ចក់ និងទទួលបានការក្រេបរស់ជាតិនៃទឹកផ្លែបែបធម្មជាតិពិតៗ និងការម៉ាស្សា ក៏ដូចជាការស្នាក់នៅ វាមិនថ្លៃនោះទេ បើសិនជាអ្នកទេសចរណ៍ទាំងឡាយស្វែងរកគោលដៅដែលចង់ទៅត្រូវនោះ។ ម្យ៉ាងវិញទៀត មិនត្រឹមតែមានតម្លៃស្នាក់នៅធូរថ្លៃប៉ុណ្ណោះទេ វាថែមទាំងមាន មនុស្សនៅជុំវិញក្មេងៗ និងស្រស់ស្អាតទៀតផង ។ នេះ គឺជាអ្វីដែលភ្ញៀវទេសចរណ៍ត្រូវការ ដើម្បីធ្វើឲ្យដំណើរកម្សាន្ត និងការស្នាក់នៅ ពោរពេញទៅដោយ សភាពរីករាយ ដូចឋានសួគ៌។
ហេតុដូច្នេះ គេហទំព័រ ដំណឹង សូមបង្ហាញតំបន់ទេសចរណ៍ ទាំង ១០ ដែលមានតម្លៃ ធូរថ្លៃ បំផុត នៅលើពិភពលោក ដែលធ្វើឲ្យភ្ញៀវទេចរណ៍ចង់ទៅហើយ ចង់ទៅទៀត ដែលមានដូចខាងក្រោមនេះ៖
១០. ប្រទេសព័រទុហ្គាល តម្លៃ ២៦ ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់ ដោយមានបន្ទប់ ផ្ទាល់ខ្លួនមួយ រួមបញ្ចូលទាំងស្រា និងអាហារ ដែលទាំងនេះស្ថិតនៅ ឆ្នេរខ្សាច់ Algarve ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach2_zps420a921b.jpg
៩.ហ្វីលីពីន ៖ ជាប្រទេសមួយដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានកោះរហូតដល់ទៅ ៧១០០ កោះ និងមានឆ្នេរដ៏ស្រស់ស្អាត និងវែងជាងគេនៅលើពិភពលោក។ តំបន់ Boracay ជាតំបន់សម្រាកលំហែកាយ ដែឡមានប្រជាប្រិយភាពបំផុត ជាមួយនឹង ឈ្នួលបន្ទប់គេងតម្លៃតែ ២៣ ដុល្លារ ក្នុងមួយយប់ ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach1_zpsb38efbf6.jpg
៨. ប៉ាណាម៉ា មានឆ្នេរខ្សាច់មួយ ឈ្មោះថា Caribbean និង មហាសមុទ្រភាគខាងជើង ។ ទីនេះមានកោះមួយឈ្មោះថា Colon និងមានកន្លែងតូចៗព័ទ្ធជុំវិញជើងកោះ រួមទាំងសណ្ឋាគារផ្តល់ការស្នាក់នៅប្រចាំថ្ងៃរបស់ភ្ញៀវទេសចរ ដែលមួយយប់ចំណាយតែ ២០ ដុល្លារ និងអាហារអាចតម្លៃទាបជាង ២ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach5_zps4d80be1f.jpg
៧. អេហ្ស៊ីប៖ គោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅទីនោះ គឺជារដូវរងារ ហើយអំឡុងពេលខែក្តៅ ជាពេលដែលតម្លៃទំនិញនៅក្នុងប្រទេសនេះ ធូរថ្លៃ ។ សម្រាប់រមណីយដ្ឋាន ដែលពេញនិយមជាងគេនៅក្នុងប្រទេសនេះគឺ Sharm el Sheikh ។ ដោយឡែកសម្រាប់ការស្នាក់នៅទីនេះដែរ សម្រាប់បន្ទប់មួយក្នុងរយៈពេល ១ យប់គឺ ២០ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach9_zps2aba174f.jpg
៦.ប៉ូឡូញ៖ មិនប្រេសមួយដែលគេសម្គាល់ថា សម្បូរដីខ្សាច់នោះទេ ប៉ុន្តែចំណុចសំខាន់តំបន់ខ្សាច់នោះ នៅជាប់ឆ្នេរសមុទ្រឬអត់ តែប៉ុណ្ណោះ។ Polish Riviera ជាឆ្នេរខ្សាច់មួយ ដែលពេញនិយម ដោយតែងតែទទួលបានអ្នកជិតខាង អាល្លឺម៉ង់ ចូលមកកម្សាន្ត ។ តំបន់ដែលទទួលបានប្រជាប្រិយភាពជាងនេះគឺ Ustka ក្នុងនោះក៏មាន Gdansk និង Gdynia និងមានតម្លៃស្នាក់នៅក្នុងមួយយប់តែ ២០ ដុល្លារតែប៉ុណ្ណោះ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach6_zps60fbc981.jpg
៥. វ៉េនេហ្ស៊ូឡា ៖ គេស្គាល់ប្រទេសនេះតាមរយៈការនាំចេញប្រេងកាត និងជាជម្រុកសម្បូរប្រេងកាត និងមាននិន្នាការនយោបាយប្លែក។ ប៉ុន្តែប្រទេសនេះ មានឆ្នេរខ្សាច់ដ៏វែង នៅ Caribbean Sea ។ Isla Margarita ជាឆ្នេរដែលមានប្រវែង ១០៦ ម៉ៃល៍ និងមាន រមណីយដ្ឋានជាង ៥០ ដែលត្រូវជ្រើសរើស ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ បន្ទប់ស្នាក់នៅ នៅ Playa El Agua តម្លៃ ១៥ ដុល្លារសម្រាប់មួយរាត្រី និងថ្លៃអាហារថោកជាង ៥ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach7_zps1f127c0e.jpg
៤.ប៊ុលហ្គារី ៖ សម្រាប់ជម្រើសដែលភ្ញៀវចង់ទៅកម្សាន្តនៅទីនេះ គឺមានតែសមុទ្រខ្មៅ តែប៉ុណ្ណោះ ដោយអ្នកអាចរីករាយ ដេកសំដិលថ្ងៃ លើដីខ្សាច់ ដូចជាកន្លែង Balchik, Albena, Sunny Beach និង Varna ប៉ុន្តែសម្រាប់អ្នកដែលមានថវិការស្តួចស្តើង គួរតែព្យាយាម ទៅកម្សាន្តនៅ Nessabar ដោយនៅទីនេះមានការស្នាក់នៅធូរថ្លៃ ពោលគឺបន្ទប់មួយក្នុង ១ យប់គឺ តម្លៃតែ ១០ ដុល្លារតែប៉ុណ្ណោះ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach4_zps9731d7d7.jpg
៣.ក្រិក ៖ សម្រាប់អ្នកដំណើរដែលមិនសូវជាសម្បូរធនធាន គោលដៅដ៏ល្អបំផុតនោះគឺទៅកាន់ប្រទេសក្រិក ព្រោះថានៅទីនេះ វាមានតម្លៃ ថោក និងសមរម្យ ទាំងការស្នាក់នៅ និងម្ហូបអាហារ ។តំបន់ដែល មានតម្លៃធូរថ្លៃ គឺ Halkidiki, Zakynthos និង Thassos មានតម្លៃ ៧ ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់ ដោយអាហារស្ថិតនៅចន្លោះតម្លៃពី ៣ ដុល្លារ ទៅ ១០ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach8_zps1c38b59e.jpg
២.វៀតណាម៖ បន្ទប់ស្នាក់នៅក្នុងប្រទេសមួយនេះមានតម្លៃធូរថ្លៃ ជាងបណ្តាប្រទេសដទៃ ហើយតំបន់ដែលអ្នកគួរតែទៅកម្សាន្ត និងស្នាក់នៅ គឺ Da Nang ដោយថ្លៃបន្ទប់ស្នាក់នៅតែ ៦ ដុល្លារ ក្នុងមួយយប់ និងរីករាយនៅតំបន់ដែលជាប់នឹងឆ្នេរសមុទ្រ សមុទ្រចិន ដែលមានរលកសមុទ្រធំ និងខ្យល់សមុទ្របរិសុទ្ធ។ ដោយឡែកអាហារនៅទីនេះ អាចសាកល្បងអាហារដែលនៅចិញ្ចើមថ្នល់ ដោយមានតម្លៃ ក្រោម ១ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/CheapestBeach3_zpse094030e.jpg
១. ថៃ៖ មានឆ្នេរខ្សាច់ ដ៏គួរឲ្យចាប់អារម្មណ៍ ស្ថិតនៅភាគខាងត្បូងក្នុងប្រទេសអាស៊ី និងមានតំបន់ស្អាតគួរចង់ទស្សនា។ សម្រាប់នៅទីនេះដែរ នៅ Bungalows លោកអ្នកអាចជួលបន្ទប់ស្នាក់នៅ ក្នុងតម្លៃ ៣ ដុល្លារ ក្នុងមួយរាត្រី នៅ កោះឆាង៕
https://i1272.photobucket.com/albums/y389/domneng/CheapestBeach10_zpsac168ce6.jpg
មតិយោបល់