ព័ត៌មានជាតិ

រត់ទៅណាក៏មិនរួចដែរ ចុងក្រោយនៅតែជាប់ដដែល

កំពង់ឆ្នាំង: ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពី៩ និង៣០ នាទីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យមានឈ្មោះ ហេង វ៉ាន់ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិអណ្ដូងឃុំត្នោត ស្រុកមេសាង ខេត្តព្រៃវែង ចំណែកជនរងគ្រោះមានឈ្មោះ សែម ភាច ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូជនរងគ្រោះ ១គ្រឿង ម៉ាកC125 ស៊េរី ០១៧ ដែលជនសង្ស័យ បានលួចពីចំណុចភូមិ
ដំរីកូនឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់