ព័ត៌មានជាតិ

ផ្អើលពេញហ្វេសប៊ុកទៀតហើយ!​ ក្រុមស៊ីវិល ចាប់មនុស្សឆៅៗ នៅខណ្ឌឬស្សីកែវ មិនដឹងជាសមត្ថកិច្ចខាងណា

ភ្នំពេញ: នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែបែកធ្លាយវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក ករណីជនស៊ីវិល១ក្រុម ចាប់មនុស្សនៅជិតសាលាពញ្ញាក្រែក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ១១ និង៥០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩។

រហូតមកទល់ពេលនេះ មិនទាន់អាចបញ្ជាក់បានទេថា សមត្ថកិច្ចមកពីអង្គភាពណា លេងចាប់មនុស្សឆៅៗ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏ពុំបានទទួលព័ត៌មានជាក់លាក់ សូម្បីតែភ្នាក់ងារសារព័ត៌មាន Post News ក៏មិនដឹងស្វែងរកប្រភពព័ត៌មានពីសមត្ថកិច្ចខាងណាដែរ៕

មតិយោបល់