ព័ត៌មានជាតិ

ម៉ាកៗនិងអីរស់មិនបានយូរទេ! សាច់ជ្រូកទម្ងន់ ៤២៥គីឡូក្រាម ស្អុយរលួយត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩
១-ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានធ្វើការដុតកម្ទេចចោលផលិតផល និងគ្រឿងក្នុងជ្រូកទំងន់ ៤២៥គីឡូក្រាម ដែលមានសភាពស្អុយរលួយ ដែលធ្វើឲ្យបាត់បង់នូវបរិមាណ គុណភាព

សូមបញ្ជាក់ថា៖ ផលិតផលទាំងនោះ គឺនាំចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត ដោយដឹកតាមឡានតាក់ស៊ីម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AO-6235 ដែលមានម្ចាស់ឈ្មោះ ណូ ចន្នី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិតាបាំង ឃុំម្រាប ស្រុករមាសហែក ខេត្តស្វាយរៀង។

វត្ថុតាងទាំងអស់នេះ គឺសមត្ថកិច្ចជំនាញ សហការជាមួយគយចល័ត ធ្វើការស្ទាក់ឃាត់ចាប់បាននៅចំណុច សាលាក្រហម ជិតស្ពានទឹកថ្លា តាមផ្លូវជាតិលេខ៥ ដែលឈ្មួញបម្រុងយកទៅចែកចាយនៅខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ។

២-លោកមន្រ្តីបសុពេទ្យប្រចាំការនៅសត្តឃាតដ្ឋានក្រុងប៉ោយប៉ែត ចុះធ្វើជីវសុវត្ថិភាពនៅលើសម្ភារ ឧបករណ៍ប្រើប្រាស់ និងមធ្យោបាយនៅក្នុងបរិវេណសត្តឃាតដ្ឋាន ដែលមានទីតាំងស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គោលបំណងដើម្បីការពារជំងឺឆ្លងផ្សេងៗ និងធានាបាននូវអនាម័យល្អគ្មានមេរោគ នៅបរិវេណសត្តឃាតដ្ឋាន ។

៣-លោកប្រធានការិយាល័យនិងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការតាមដេប៉ូក្នុងស្រុកព្រះនេត្រព្រះ បានធ្វើការណែនាំ ការដាក់តំាងលក់បានល្អ លក់សម្ភារៈកសិកម្មណាដែលស្របច្បាប់ និងណែនាំអាជីវករថ្មីៗឲ្យមកសុំដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចំនួន ៧ដេប៉ូ ។

៤-មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្ម លោកស្រីមន្រ្តីការិយាល័យកសិឧស្សាហកម្ម និងលោក មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចសន្យាឧបត្ថម្ភកធន រៀបចំដោយGIZ-RED IV នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។

អ្នកចូលរួមមកពី ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ភ្នំពេញ សរុបចំនួន ៤៧នាក់ ស្រី ១៩នាក់៕

មតិយោបល់