ព័ត៌មានជាតិ

លាន់សូរផាំង! រថយន្ត៥៧០ បុកម៉ូតូឆ្លងផ្លូវ រងការខូចខាត រួចសុំទោសបញ្ចប់រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្ត៥៧០ បុកផាំងបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹកថៃ្ងទី២៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM -3689 បើកបរដោយស្ត្រីម្នាក់ ចំណែកម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ជិះដោយបុរសម្នាក់។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកដោយស្ត្រីម្នាក់ ធ្វើដំដំណើរពីពីកើតទៅលិច តាមស្ពានជ្រោយចង្វារ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ បើកកាត់មុខរថយន្ត ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុកពីខាងឆ្វេងម៉ូតូ បណ្តាលឲ្យខូចខាតម្ចាស់របួសស្រាល។

ក្រោយពេលកើតហេតុភាគីទាំងពីរ ជជែកគ្នាមួយសន្ទុះ បន្ទាប់មកភាគីរថយន្ត ក៏បានសុំទោសភាគីម៉ូតូបញ្ចប់រឿង៕

មតិយោបល់