ព័ត៌មានជាតិ

យកសាំងទៅចាក់ម៉ាស៊ីន បណ្ដាលឲ្យឆាបឆេះទាំងបាឡាជ័រ ទាំងម្ចាស់

កំពង់ធំៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៤ និង ៣០នាទី មានករណីអគ្គិភ័យឆេះបាឡាជ័រ បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ម្ចាស់ឈ្មោះ ហ៊ាន ស្រី ភេទប្រុស អាយុ ៣០ ឆ្នាំ (របួសរលាកមុខនិងជើង)។

បាឡាជ័រមួយគ្រឿងបណ្តោយប្រវែង៩.២ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីនម៉ាកកូរូឡា ស៊ីឡាំងបួន។

មូលហេតុ៖ ម៉ាស៊ីនបាឡាជ័រអស់សាំង ហើយបានពន្លត់ម៉ាស៊ីនយកសាំងមកចាក់បណ្តាលឲ្យឆាបឆេះ។
+ខូចខាត:
-ឆេះបាឡាប្រហែល៥០%
-ឆេះម៉ាស៊ីនទាំងស្រុង។

ក្នុងករណីនេះរថយន្តអគ្កិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយមិនបានចេញអន្តរាគមន៍នោះទេព្រោះជាតំបន់លិចទឹក៕

មតិយោបល់