ព័ត៌មានជាតិ

អ្នករត់តាក់ស៊ីដេញចាប់ម៉ូយប្រសេកប្រសាចពេញផ្លូវ២១៧ អាជ្ញាធរមិនខ្ចីខ្វល់

ភ្នំពេញៈ ជារៀងរាល់ថ្ងៃអ្នកបើករថយន្ដតាក់ស៊ីតែងតែរត់ដេញចាប់ម៉ូយរញេរញៃពេញផ្លូវ២១៧ អាជ្ញាធរខណ្ឌដង្កោហាក់បីដូចជាមិនអើពើទៅលើបញ្ហានេះបន្ដិណាសោះឡើយ។ ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមណ្ដោយផ្លូវ២១៧ បន្ទាប់ពីឆ្លងស្ពានដែកចូលទឹកដីខណ្ឌដង្កោមានរអ៊ូរទាំយ៉ាងខ្លាំងទៅលើបញ្ហាអ្នករត់តាក់ស៊ី ដែលរត់ចាប់ម៉ូយតាមបណ្ដោយផ្លូវមួយខ្សែនេះ ព្រោះមើលទៅហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងសម្រាប់បងប្អូន ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវនេះ ម្យ៉ាងវិញទៀត វាហាក់បីដូចជាគ្មានសណ្ដាប់ធ្នាប់បន្ដិចណាឡើយ។

ប្រភពដដែលបានបន្ដទៀតថា កន្លងមកគេក៏បានធ្លាប់ឃើញសន្ដិសុខខណ្ឌដង្កោដេញរថយន្ដទាំងនោះមិនឲ្យចាប់ម៉ូយនៅតាមដងផ្លូវនេះទេ តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែដដែល នេះហាក់បីដូចចំណាត់ការតែមួយចំអិនកំពឹសអ៊ីចឹង។

បើតាមសម្ដីរបស់លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោបានឲ្យដឹងថា កាលពីអភិបាលខណ្ឌចាស់ លោកបានអនុញ្ញាតឲ្យម្ចាស់តាក់ស៊ីទាំងនោះរកស៊ីតាមដងផ្លូវនេះ រហូតមកដល់ពេលនេះលោក នុត ពុធដារ៉ា អភិបាលខណ្ឌថ្មីមិនបានអនុញ្ញាតឲ្យម្ចាស់តាក់ស៊ីទាំងនោះធ្វើការរកស៊ីនៅតាមផ្លូវនេះទៀតទេ តែទោះជាយ៉ាងណាម្ចាស់រថយន្ដទាំងនោះនៅតែបំពានហាក់បីដូចជាមិនខ្លាចញញើតអាជ្ញាធបន្ដិចណាសោះ៕

https://youtu.be/Flk6W95dOvE

photo_2016-07-27_17-15-22photo_2016-07-27_17-15-24photo_2016-07-27_17-15-26photo_2016-07-27_17-15-28photo_2016-07-27_17-15-30photo_2016-07-27_17-15-33

មតិយោបល់