ភ្នំពេញៈ បន្ទាប់ត្រូវបានគេប្លន់លុយអស់ជាង១ពាន់ដុល្លារតាមរយៈការ Hack Account កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានប្រកាសភ្លាមៗពីវិធានការទប់ស្កាត់ចំពោះអ្វីដែលបានកើតឡើង។ វិធានការនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីគណនេយ្យផ្ទាល់ខ្លួន ត្រូវបានគេលួចលេខកូដចូលជាបន្តបន្ទាប់ បើទោះជាបានប្ដូរលេខសម្ងាត់ច្រើនដង។
អ្នកនាងគង់ ច័ន្ទស្រីមុំ ប្រកាសថា ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ អ្នកនាងនឹងឈប់ទទួលប្រាក់តាមរយៈហ្វេកប៊ុកដូចមុនទៀតហើយ ដោយនាងប្រកាសថា រាល់អ្នកដែលបានជាវផលិតផលថែរក្សាសម្រស់ពីហាងនាងទាំងអស់ គឺសុំឈប់ធ្វើការវីងលុយតាមInbox ដូចដែលបានធ្វើឡើងបន្តទៅទៀត ដោយសារតែអ្នកដែលបានទារលុយតាមរយៈឆាតហ្វេសប៊ុកនោះ គឺជាអ្នកដែល Hack Account របស់នាង ដើម្បីបន្លំខ្លួនជានាងដើម្បីប្លន់ប្រាក់របស់នាងតែប៉ុណ្ណោះ។ នាងថារយៈពេល២ថ្ងៃដែលមានគេHack ចូលលេងនៅក្នុងគណនេយ្យរបស់នាង គឺជនដែលបានបន្លំនោះបានប្លន់ប្រាក់តាមរយៈការឆាតទៅទារប្រាក់ពីអ្នកកុម្ម៉ង់ផលិតផលរបស់នាងអស់ចំនួនជិត១៥០០ដុល្លារ ដោយធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម៉ូយរបស់នាងចំនួន២នាក់បានអះអាងថា ពួកគេបានផ្ញើលុយឲ្យនាងតាមវីង តាមការសុំទូទាត់រួចហើយ។ ប៉ុន្តែការពិត គឺនាងមិនបានដឹង។
បន្ទាប់ពីជួបហេតុការណ៍នេះ នាងបានប្រកាសថា គណនេយ្យផ្លូវការរបស់នាងគ្រាន់តែទទួលការកុម្ម៉ង់ទំនិញទៅវិញទៅមកប៉ុណ្ណោះ ចំណែករឿងទូទាត់ប្រាក់ប្រសិនបើក្រុមការងាររបស់នាងមិនខលទៅ ឬអ្នកដែលបានទូទាត់លុយនោះ មិនបានផ្ញើវីងមកកាន់លេខដែលនាងបានប្រកាស នោះនាងនឹងមិនទទួលខុសត្រូវចំពោះការទូទាត់នោះឡើយ។ នាងថានៅក្នុងពេលនេះ គណនេយ្យហ្វេសប៊ុករបស់នាង លែងមានសុវត្ថិភាពដូចមុនទៀតហើយ ដូច្នេះចំពោះការទូទាត់ពាក់ព័ន្ធលុយកាក់នាងមិនទទួលដាច់ខាត សម្រាប់ការផ្ញើប្រាក់តាមវីងហើយផ្ញើលេខកូដតាមឆាត ដែលលេខមានសិទ្ធិបើកមិនមែនជាលេខដែលនាងបានជូនដំណឹង។ នាងថាប្រសិនបើក្រុមការងារបស់នាងត្រូវបានប្ដូរលេខ នោះនាងនឹងជូនដំណឹងទៅដោយផ្ទាល់មាត់ ប៉ុន្តែបើឆាតហ្វេសប៊ុកបញ្ជាក់ថា ឲ្យផ្ញើលុយតាមលេខនេះ ឬលេខនោះវិញ គឺជារឿងបោកបញ្ឆោទ ដែលនាងចាត់ទុកថា ជាការប្លន់លុយស្រស់ៗដែលនាងយល់ថា ជាការប្លន់លុយតាមបច្ចេកវិទ្យាសម័យទំនើបប៉ុណ្ណោះ។
យ៉ាងណាមិញ គង់ ច័ន្ទស្រីមុំ មិនមានវិធានការចំពោះអ្នកលួចលេខកូដ ហើយចូលលេងបន្លំជានាង ដើម្បីទាមទារឲ្យម៉ូយរបស់នាងធ្វើការបង់ប្រាក់ រួចក៏យកលុយនាងទៅដោយស្រស់ៗប្រមាណជិត១៥០០ដុល្លារនោះទេ ដោយសារតែនាងបញ្ជាក់ថា លេខដែលម៉ូយនាងវីងប្រាក់ទៅឲ្យនោះ សុទ្ធតែត្រូវបានបិទចោល ហើយពេលឆែកមើលនៅក្នុងក្រុមហ៊ុន គឺ មិនមានអត្តសញ្ញាណ៕
https://youtu.be/gsuIkHFDLBA
មតិយោបល់