បន្ទាយមានជ័យៈ ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សុទ្ធតែលើកឡើង និងស្នើដល់អាជ្ញាធរ ជួយដោះស្រាយបញ្ហាផ្លូវខូច ខណៈពួកគាត់កំពុងពិបាកធ្វើដំណើរខ្លាំងក្នុងរដូវវស្សានេះ។
ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការសហគមន៍ស្តីពី សិទ្ធិទទួលព័ត៌មានសេវាសាធារណៈ និងព័ត៌មានថវិកាឃុំ ដែលរៀបចំដោយសាលាឃុំបន្ទាយឆ្មារ ក្រោមការឧបត្ថម្ភ ពីអង្គការ API កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦ នៅនិងសាលាឃុំបន្ទាយឆ្មា។ វេទិការនេះ មានការចូលរួមពីលោក សួង សាវុន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក អភិបាលរងស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋសិស្សានុសិស្សចំនួន១២០នាក់ ។
ឆ្លើយតបនិងការលើកឡើង ក៏ដូចជាការស្នើ របស់ប្រជាពលរដ្ឋលោក វ៉ែន សំអូន មេឃុំបន្ទាយឆ្មា បានឲ្យដឹងថា ផ្លូវលំចូលភូមិទាំង១៦ ពិតជារងការខូចពិបាកធ្វើដំណើរពិតមែន ដោយក្នុងនោះមានផ្លូវ២ខ្សែ ដែលរងការខូចខាតធ្ងន់ធ្ងរ ដែលត្រូវចំណាយថវិកាច្រើនក្នុងការ ជួសជុលដោយឃុំពុំមានលទ្ធភាព។ តែទោះជាយ៉ាងក៏ដោយ លោកពុំបានព្រងើយកណ្តើយ នោះឡើយ ជួសជុលបានមួយចំនួនតាមលទ្ធភាពរបស់ឃុំ និងលើកផែនការស្នើសុំទៅស្រុក និងក្រុមការងាររួចហើយ។
ជាមួយគ្នានេះកន្លងមក លោកធ្លាប់បានទទួលដំណឹង ពីក្រុមការងារចុះជួយស្រុកថ្មពួកថា នឹងធ្វើការជួសជុលផ្លូវដែលខូចខាត ពិបាកធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឲ្យបានធ្វើដំណើរបានស្រួល ដោយឡែកជាក់ស្តែងមកដល់ពេលនេះលោកនៅមិនទាន់ឃើញមានការជួសជុល នៅឡើយដែរ តែទោះជាយ៉ាងនេះក្តីលោកនឹងធ្វើការទំនាក់ទំនងសួរព័ត៌មានក្រោយបញ្ចប់វេទិការនេះ និងជំរាបជូនបងប្អូនប្រជាពលរដ្ឋឲ្យដឹងនៅពេលក្រោយ។
ទាក់ទង និងបញ្ហាផ្លូវនេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា កត្តាដែលផ្លូវខូចមួយចំនួន បណ្តាលមកពីការ ធ្វើផ្លូវពីស្ថាប័ន នានា ពុំមានប្រព័ន្ធលូ និងពលរដ្ឋចាក់ដីខ្ពស់ជាផ្លូវ ធ្វើឲ្យទឹក៕
មតិយោបល់