ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកស៊ីធរកណ្តាលឃាត់ខ្លួនរួមទាំងស្លាកលេខនិងឧបករណ៍ជាច្រើន

ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិ បានឲ្យដឹងថាកម្លាំងនគរបាលស្រុកស៊ីធរកណ្តាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាបង្គាប់អោយឃាត់ខ្លួនចំនួន៤ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១នឹង២០នាទីនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាជនសង្ស័យឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
បច្ចុប្បន្នរស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពដដែលបន្តថាដីកាចំនួនរួមមានៈ
ដីកាទី១-បង្គាប់ឲ្យចាប់ខ្លួនលេខ០៣/១៩ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
ដីកាទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៤/១៩ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩បង្គាប់ឲ្យចាប់ខ្លួនឈ្មោះស៊ន់ស្រ៊ាងពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិសត្វពងឃុំសត្វពងស្រុកឈូកខេត្តកំពតចេញដោយលោកអាំងសុភាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត។
ដីកាទី៣-បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ចេញដោយលោកសាំងសេរីចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែងពីបទប្រើប្រាស់ឯកសារក្លែង។
ដីកាទី៤-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧០/១៩ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឲ្យចាប់ខ្លួនឈ្មោះស៊ន់ ស្រ៊ាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោករស់បូផាណាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។

វត្ថុតាងដកហូតរួមមានៈម៉ូតូម៉ាកC125ពណ៌ខ្មៅផលិតឆ្នាំ២០២០លេខតួនិងលេខម៉ាស៊ីន5609031គ្មានស្លាកលេខចំនួន១គ្រឿង,ស្លាកលេខម៉ូតូ១៦,កញ្ចក់ម៉ូតូចំនួន៥គូរ,,ដុំសោរម៉ូតូចំនួន៤សម្រាប់,សោរលេខ១២ចំនួន,កាំបិតកៃចំនួន,កាតាបពណ៌ខ្មៅចំនួន១,វិក័យបត្រពេទ្យចំនួន១សន្លឹក,ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅចំនួន១គ្រឿង។

បច្ចុប្បន្នមុខសញ្ញាខាងលើនិងវត្ថុតាងសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាលដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់