យេម៉ែនកងកម្លាំងប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតបាននិយាយ កាលពីថ្ងៃអង្គារថា យេម៉ែនបានធ្វើការវាយប្រហារដោយមីស៊ីលខ្នាត់ធំមួយម្រង់ទិសដៅទៅលើជំរុំអារ៉ាប៊ីសាអូឌីតដែលបានសម្លាទាហ៊ាន១៧៩នាក់។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។
មីស៊ីលនេះបានកំណត់គោលដៅទៅរកជំរំ Jahf នៅភាគខាងត្បូងនៃទីក្រុង Ta’iz នៅក្នុងប្រទេសយេម៉ែន ដែលបច្ចុប្បន្នស្ថិតនៅក្រោម កាន់កាប់របស់ កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត។
ការបោះជំរុំនេះគឺជាឧបករណ៍ជំនួយទាំងចំណុចចាប់ផ្តើម សម្រាប់កងកម្លាំងភក្តីភាពនៅទីក្រុង Ta’iz និងជាមូលដ្ឋានប្រតិបត្ដិមួយដើម្បីបញ្ឈប់ក្រុម Houthis ចូលទៅភាគខាងត្បូងនៃទីក្រុង Ta’iz តាមតំបន់ Lahaj និង Eden ។
សូមបញ្ជាក់ថា មីស៊ីលដែលគេប្រើនេះគេឲ្យឈ្មោះថា “មីស៊ីលយុទ្ធសាស្ត្រ OTR-21 Tochka”។ កងកម្លាំងប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតអះអាង ថាបានសម្លាប់ទាហាន ១៧៩នាក់ដោយសារថាមពលនៃមីស៊ីលនេះ៕
មតិយោបល់