ព័ត៌មានជាតិ

ប្រធានការិយាល័យសុរិយោដីស្រុកព្រៃកប្បាស បើករថយន្តបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិក្ដីតាហុក​ ឃុំពោជរំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូចលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៤-៥។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7228 បើកបរដោយឈ្មោះ ឆឹង ផូ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ ប្រធានការិយាល័យសុរិយោដីស្រុកព្រៃកប្បាស រស់នៅភូមិអំពិល ឃុះពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ ក៏បុកជាមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ាន ចានធី ភេទប្រុស អាយុ ២៤ ឆ្នា មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើករវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់