ព័ត៌មានជាតិ

មុខសញ្ញាប្រេីប្រាស់ ជួញដូរ សារ ធាតុ ញៀន ខុសច្បាប់ នៅក្នុងមូលដ្ឋាន ខេ ត្តកំពង់ ស្ពឺ ត្រូវ បានធ្វើ ការ បង្រ្កាប ជាបន្ដបន្ទាប់

កំពង់ស្ពឺ: កម្លាំង នគរបាល នៃអធិការ ដ្ឋាន ក្រុង ស្រុក អនុវត្ដន៍តាមគោលការណ៍ដឹកនាំចង្អុលការ ផ្ទាល់ ពីរលោកឧត្ដម សេនីយ៍ ទោ សម សាមួន ស្ន ង ការ នគរបាល ខេត្ត និងបានកិច្ចសម្របសម្រួល ផ្លូវ ច្បាប់ ពីរលោកស្រី ព្រះរាជអាជ្ញា អមសាលា ដំ បូងខេត្ដកំពង់ស្ពឺ ផ្នែក ប្រឆាំង គ្រឿងញៀន បាន ចុះ ស ហការ ធ្វើកា រស្រាវជ្រាវនិងប្រេីប្រាស់មូល ដ្ឋា ន ទុក ចិត្ត រហូតឈានដល់កិច្ចប្រតិបត្ដិការប ង្រ្កា ប មុខសញ្ញា ពាក់ព័ន្ធ ករណី ប្រេីប្រាស់ ជួញដូរ សារធាតុ ញៀន ខុសច្បាប់ នៅក្នុងមូលដ្ឋាន ខេត ្ដ បានជាបន្ដបន្ទាប់ ជាលទ្ធផល មានដូចខាងក្រោម ៖
+កាលពី វេលា ម៉ោង ១១និង៣០នាទី នាថ្ងៃទី ១០/ ០ ៣/២០២០ ស្ថិត នៅចំណុចភូមិថ្មី ឃុំតាំងសំរោង កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានប ង្ក្រាបមុខសញ្ញាសង្ស័យបាន ២នាក់ ៖
១-ឈ្មោះ សយ សុភា ភេទប្រុស អាយុ ៤០ឆ្នាំ
២-ឈ្មោះ ស៊ី ប៊ុនសុន ភេទប្រុស អាយុ ៣៩ឆ្នាំ
ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿ ង ញៀន ៦កញ្ចប់ , អាវុធកែច្នៃ ១ ដេីមរួមនឹងឧបករ ណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

+កាលពី វេលា ម៉ោង ៤និង០០នាទី នាថ្ងៃទី១១/ ០ ៣ /២០២០ ស្ថិត នៅចំណុចភូមិវាលវង់ ឃុំសែនដី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យបាន ២នាក់ ៖
១-ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ។
២-ឈ្មោះ ម៉ុច សៀឡុង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២១កញ្ចប់, ម៉ូតូ ២ គ្រឿង និង ទូរស័ព្ទដៃ ២ គ្រឿង ។

+កាលពី វេលា ម៉ោង ១២:២៥នាទី នាថ្ងៃទី១៣/ ០ ៣/២០២០ ស្ថិត នៅចំណុចភូមិបូរីកម្មករ សង្កាត់ ច្បារមន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារ ម ន បង្ក្រាបមុខសញ្ញាសង្ស័យបាន ១នាក់ ឈ្មោះ ប៊ុត សុផា ហៅ ទិក ភេទប្រុស អាយុ ២០ឆ្នាំ នៅ ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។
សមត្ថកិច្ច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់ ទម្ងន់ ១,៥៨៣,៤៨ ក្រា ម សូមបញ្ជាក់ថា មុខសញ្ញា សង្ស័យ អតីតជា ក្រុមចោរលួច_ប្លន់ម៉ូតូ ដែលសមត្ថកិច្ចខេត្ដកំពង់ ស្ពឺបា នធ្វេីការបង្រ្កាបបានរួមជាមួយបក្ខពួកខ្លួន ៤ នា ក់ក្នុង អំឡុងឆ្នាំ 2018-01-06 ហេីយត្រូវតុលា ការ សម្រេច ឃុំខ្លួន នៅពន្ធនាគារខេត្ដកំពង់ ស្ពឺ ។

+កាលពី វេលា ម៉ោង ១និង១៥នាទី នាថ្ងៃទី១៤/ ០ ៣/២០២០ ស្ថិត នៅចំណុចភូមិសំរោងជើងភ្នំ ឃុំសែនដី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ទង បង្ក្រាបមុខសញ្ញាសង្ស័យបាន ១នាក់ ឈ្មោះ ទែន ស៊ីថន ភេទប្រុស អាយុ៣២ឆ្នាំ ភូមិសំរោ ង ជើ ងភ្នំ ឃុំសែនដី ស្រុកសំរោងទង ។
សមត្ថកិច្ច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៤កញ្ចប់ និងទូរស័ព្ទដៃ ១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ វត្ថុតាងអធិការ ដ្ឋា នបាន កសាង សំណុំ រឿង បញ្ជូន មកការិយាល័យជំនាញ ខេត្ត កសាងសំណុំ រឿង បញ្ជូន ទៅកាន់ អ យ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ ចាត់ការ តា មនីតិវិធី ច្បាប់ ៕

 

មតិយោបល់