ព័ត៌មានជាតិ

រថយន្តLexusRX330 ឡើងច្រាំងមិនរួច ថយក្រោយជ្រុលទៅបុកមនុស្ស៥នាក់ ប៉ើងឡើងលើដំបូលទូក​ បណ្ដាលឲ្យរបួសធ្ងន់

កំពង់ចាម: កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងបើកឡើងច្រាំងមិនរួច ទៅបុកមនុស្សចំនួន៥នាក់ ស្ថិតឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធោ ខេត្តកំពងចាម។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក LexusRX330 បើកឡើងច្រាំង តែដោយសារច្រាំងផ្លូវចោទខ្លាំងក៏ររអិលថយក្រោយ ខណ:ឡើងម្ដងទៀតជាប់ផុងតៃកុងទូកដើរទៅស៊ីញ៉ូរថយន្តចូលទូកម្ដងទៀត ក៏ជ្រុលហ្គែទៅបុកស្រ្តី២នាក់ តៃកុងទូក និងក្មេងប្រុស២នាក់ទៀតទៅបុកផ្ទប់នឹងជណ្ដើរឡើងលើដំបូលទូក ហើយប៉ើងបុកនឹងបង្កាន់ដៃទូក បណ្ដាលឲ្យមនុស្ស៤នាក់របួសធ្ងន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់