សៀមរាបៈ លោកអធិការក្រុងសៀមរាបបានប្រាប់ Post News ថា នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីកម្លាំងអាជ្ញាធរអប្សារាម្នាក់ បាននាំនារីស្រស់ស្អាតម្នាក់ បម្រុងដើរចូលទឹកទក្សិណអង្គរវត្ត យកមកប្រគល់ដល់ប៉ុស្តិ៍។
មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត
នារីរូបស្រស់នោះមានឈ្មោះ លីហ័ង ។
ក្រោយពីទទួលបានហើយមន្ត្រីនគរបាលជាតិប្រចាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានថែទាំបញ្ចុកអាហារ។
រង់ចាំអាណាព្យាបាលសាច់ញាតិមកទទួលនារីនេះមកយកនាងទៅវិញ។
សូមបញ្ជាក់៖ ស្នើសុំបងប្អូនដែលស្គាល់មេត្តាជួយផ្ដល់ដំណឹងនេះ ទៅក្រុមគ្រួសារសាច់ញាតិគាត់ផង នារីនេះបច្ចុប្បន្នថែរក្សានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចក៕
មតិយោបល់