ព័ត៌មានជាតិ

ស្ដែងៗ! ដូចរឿងហុងកុង មិនមែនសម្ដែងទេ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ កើតជាហិង្សាសមត្ថកិច្ចក៏រត់ដែរ

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ឈានដល់ប្រើប្រាស់ហិង្សា ត្រង់ចំណុចវត្តទួលសង្កែ ស្ថិតសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ ​មានរថយន្ត២គ្រឿងម៉ាក Lexus470 និងម៉ាក Highlander បើកកៀរគ្នា ហើយទាំង២ភាគីបានខលហៅបក្ខពួកមកជួយជជែករកខុសត្រូវរៀងគ្នា រហូតដល់ផ្ទុះហិង្សា ប្រតាយប្រតប់គ្នានៅមុខសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កទាំង២ក្រុមទៅបុស្តិ៍នគរបាល ធ្វើការសួរនាំដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់