ព័ត៌មានជាតិ

បើកម៉ូតូបញ្រ្ចាស់ទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់និងស្រាលទាំងសងខាង

ភំ្នពេញ=បុរសម្នាក់បើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុមុខពេទ្យលោកសង្ឃក៍មានម៉ូតូមួយគ្រឿងទៀតបើកដោយយុវជនម្នាក់រួមដំណើរមិត្តស្រីម្នាក់បើកបញ្ចាស់ផ្លូវខាងស្ដាំរបស់បុរសនោះយ៉ាងលឿនរួចក៍បុកគ្នាពេញទំហឹងដួលបោកនិងថ្នល់របួសធ្ងន់និងស្រាលទាំងសងខាង ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២០ខែមេសាឆ្នាំ២០១៦

ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូវីវ៉ាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1.H3243បើកពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើក៍មានម៉ូតូមួយគ្រឿងម៉ាកស៊ូមម័រពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ.1.BG3804បើកដោយយុវជនម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់ទៀតបើកបញ្ចាស់ផ្លូវពីត្បូងទៅជើងយ៉ាងលឿនបានវាគអើបុកគ្នាពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់ខាងម៉ូតូវីវ៉ាម៉ូតូស៊ូមម័ររងបួសស្រាល

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់បានទាក់ទងហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះភ្លាមៗ

ម៉ូតូពីគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅអធិការដ្ឋានចរាចរណ៍សែនសុខរង់ចាំដោះស្រាយនៅពេលក្រោយ៕

  
  
  
  
  

មតិយោបល់