(ក្រុងកាប៊ុល)៖ យ៉ាងហោចណាស់មនុស្សចំនួន ៣០នាក់បានស្លាប់ និងចំនួន ៣២៩នាក់ទៀតបានរងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់កាំភ្លើងក្នុងរថយន្តមួយ ដោយពួកបះបោរតាលីបង់នៅតំបន់ដែលមានមនុស្សអ៊ូអរក្នុងទីក្រុងកាប៊ុលក្បែរក្រសួង និងការិយាល័យរបស់រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន theguardian ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី១៩ ខែមេសារឆ្នាំ ២០១៦។បើតាមប្រភពពីប៉ូលិសបានឲ្យដឹងថា គ្រាប់បែកត្រូវបានគេដាក់បង្កប់នៅក្នុងរថយន្ត ហើយបានបំផ្ទុះទ្បើង ដែលបានបណ្ដាលឲ្យឮជាសំទ្បេងខ្លាំង ជាហេតុនាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ស្ថិតនៅកន្លែងកើតហេតុផងនោះ៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់