ព័ត៌មានជាតិ

ករណីរថយន្តAUDI បុកយុវតីសិស្សសាលា២នាក់ស្លាប់ នៅខណ្ឌជ្រោយចង្វា ពេលនេះឃាត់ជនបង្កបានហើយ

ភ្នំពេញ: តាមប្រភពព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញឃាត់ខ្លួនជនបង្កម្នាក់បើករថយន្តបុកយុវតី២នាក់ស្លាប់ ត្រង់ចំណុចជិតស្ពានលីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនបង្កឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី៧។ ចំណែកម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី៨។

ខណ:ពេលនេះមន្ត្រីជំនាញកំពុងធ្វើការសាកសួរ ដើម្បីបន្តវិធានការតាមនីតិវិធីច្បាប់៕

មតិយោបល់