ព័ត៌មានជាតិ

Update៖ ជនជាតិវៀតណាមម្នាក់ ដេកស្លាប់មួយព្រិចភ្នែក

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ ត្រង់ចំណុចស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានសំណង់ ឃីនស្លែន បន្ទប់លេខ២០៤ ផ្លូវលេខR6 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ HOANG DUY QUYET ជនជាតិវៀតណាម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ក្នុងការដ្ឋានខាងលើ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិវៀតណាមលេខ 194428364។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងប្រាកដមែន ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការប្រគល់សព ឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់