ព័ត៌មានជាតិ

ជើងខ្លាំង ជួញដូរគ្រឿងញៀន ប្រចាំស្រុកព្រៃកប្បាស ពេលនេះ សមត្ថកិច្ច បង្ក្រាបបានហើយ

តាកែវ: កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។

ជនសង្ស័យទី១ឈ្មោះ ស្រ៊ន ភារិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស និងទី២ឈ្មោះ ឆុន ស្រីស្រស់ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

ដកហូតវត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់តូច និងម៉ូតូ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី រួចទាំងបន្តស្រាវជ្រាវស្វែងរកមេខ្លោង មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់