ព័ត៌មានជាតិ

រើស​បាន​ប្រាក់ ១៣.០០០ ដុល្លារ​ប្រគល់ឲ្យ​ប៉ូលិស​ជា​អ្នកថែរក្សា​

​តាម​ប្រភព​ព័ត៌មាន yourjewishnews ដែល​បាន​ចុះ​កាលពីពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ Darlene Curley និង​កូនស្រី​វ័យ ១៦ របស់​ខ្លួន​បាន​ទៅលេង​នៅ​តំបន់ឆ្នេរ Daytona ក្នុង​រដ្ឋ​ផ្លរីដា​បាន​រើស​បាន​កាបូប​ស្ត្រី​មួយ​ដែល​អណ្តែត​ក្នុង​ទឹកសមុទ្រ​។ ដំបូង​ពួកគេ​មិន​ជឿ​ថា​មាន​អ្វីខ្លះ​នៅ​ក្នុង​កាបូប​នោះ​ទេ ភ្លាមៗ​នោះ​ពួកគេ​បាន​សម្រេចចិត្ត​បើក​មើល​ក៏​ឃើញ​ទ្រនាប់ជើង កន្សែង និង​កញ្ចប់​ថវិកា​ដែល​មាន​សាច់ប្រាក់ ១៣.០០០ ដុល្លារ​។ ជំនួស​ឲ្យ​ការថែរក្សា​ប្រាក់​ទាំងនោះ​នាង​បាន​ហៅ​ទូរស្ទ​ព័​ទៅកាន់​ប៉ូលិស ហើយ​មន្ត្រី​ការពារ​តំបន់ឆ្នេរ​នោះ​បាន​ឆ្លើយ​តប​មក​វិញ និង​ដាក់​របស់​នៅ​ក្នុង​ស្ថានីយ៍ lifeguard ដើម្បី​សម្ងួត​ប្រាក់​ទាំងនោះ​។ ស្ត្រី​ដែល​មកពី​តំបន់ Maryland សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ប្រាក់​ទាំងនោះ នាង​បាន​រើស​ខណៈ​ដែល​ទៅ​វិស្សមកាល​នៅលើ​ឆ្នេរ​នៃ​រដ្ឋ​ផ្លរីដា ហើយ​ហៀបនឹង​ត្រឡប់មកផ្ទះ​វិញ​ក៏​បាន​ប្រទះ​កាបូប​ដែល​មាន​សាច់ប្រាក់​ច្រើន​បែប​នេះ​៕​
Money

មតិយោបល់