ព្រះសីហនុៈ កាលពីវេលាម៉ោង ២និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនជាតិចិន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងព្រះសីហនុ ដោយសង្ស័យថា ពួកគេត្រៀមចេញធ្វើសកម្មភាពប្លន់។
ដំណើររឿង៖ មុនពេលកើតហេតុកងកម្លាំងល្បាតជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលតាមដាន ដោយមានការសង្ស័យលើរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-6489 ពេលឃាត់ត្រួតពិនិត្យ រកឃើញសម្ភារៈមួយចំនួនដូចជា៖
-អាវុធខ្លីK59 ចំនួន ១ ដើម មាន ៥ គ្រាប់
-កូនកាំបិតមុតស្រួច ១ដើម
-ខ្នោះដៃ ១គូ
-ម៉ាសបិតមុខមួយចំនួន។
ក្រោយពេលឃាត់សមត្ថកិច្ចជំនាញ បាននាំជនសង្ស័យទៅស្នងការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕



មតិយោបល់