ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ លួចឆ្លងដែនខុសច្បាប់​ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

សៀមរាប: កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣៥នាទី កម្លាំងនគរបាល ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះឃាត់ខ្លួនជនបរទេសម្នាក់ លួចឆ្លងដែនចូលមកស្នាក់នៅ ដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជនបរទេសឈ្មោះ LY CU ភេទប្រុស អាយុ ២៩ ឆ្នាំ សញ្ជាតិវៀតណាម។

បច្ចុប្បន្ន ជនជាតិវៀតណាមរូបនេះ ត្រូវកម្លាំងជំនាញបញ្ជូនទៅក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

មតិយោបល់