ភ្នំពេញៈ នៅវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ទល់មុខនឹងបុរីពិភពថ្មី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តលុចស៊ីស 330 មួយគ្រឿង ពាក់ស្លាកលេខ នគរបាល 2.1725 ប៉ះគ្នាជាមួយរថយន្តលុចស៊ីស 470 ពាក់ស្លាកលេខ ភ្នំពេញ 2N-7865 បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ចុះដល់ទីតាំងខាងលើ ហើយបានឲ្យភាគីទាំងពីរចរចា ប៉ុន្តែជជែកមិនត្រូវគ្នា ទើបវាស់វែង យកវត្ថុតាង បញ្ជូនទៅអធិការខណ្ឌ ដើម្បីធ្វើការដោះស្រាយ ។
បញ្ហាខាងលើនេះ សង្កេតឃើញភាគីទាំងពីរ ហាក់បីដូចជាជជែកគ្នាយ៉ាងតឹងសរសៃក ដោយសារអាងខ្នងរៀងៗខ្លួន តែលទ្ធផលចុងក្រោយ មិនមានអ្នកឈ្នះ ឬអ្នកចាញ់ទេ គឺស្មើគ្នា៕




មតិយោបល់