កំពង់ធំៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ត្រង់ចំណុចច្រមុះជ្រូក ស្ថិតភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-4239 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0324 បើកបរដោយឈ្មោះ សយ ផានិត ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរមិនប្រកាន់ស្ដាំ មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក កូរ៉េ ពណ៌ក្រហម បើកបរដឹយឈ្មោះ ម៉ៅ លី ហៅ សៀម សុធា ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរកសិករ រសនៅភូមិ/ឃុំខាងលើ កំពុងឆ្លងផ្លូវមិនបានមើលឆ្វេងស្ដាំ បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងនិងម្ចាស់ទៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់