ព័ត៌មានជាតិ

អាសូរណាស់! ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណីចរាចរណ៍នៅឃុំទន្លូង

ត្បូងឃ្មុំៈ ក្មេងស្រីរងគ្រោះម្នាក់ ត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ ហើយ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ខណៈ អ្នកបើកបររត់គេច ខ្លួន បន្សល់ តែរថយន្តទុកអោយសមត្ថកិច្ចធ្វើកំណត់ហេតុ ។

ករណីគ្រោះថ្នាក់ចរាណ៍កើតឡើងនៅ វេលាម៉ោង៩និង១៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ធនៈTELA ចន្លោះគីឡូម៉ែត្រ ២២៥-២២៦ ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ដោយ រថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ2AN 3277 អ្នកបើកបរ បានគេចខ្លួនបាត់ និងម៉ូតូម៉ាកវ៉េវ ពណ៌ ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេក ស្រីតាន់ ភេទស្រី អាយុ ១២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ។

ករណីខាងលើដោយរថយន្តក្នុងល្បឿនលឿន ទិស ដៅពីកើតមកលិច ។ លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងផង ក៏បុកជាមួយនឹងម៉ូតូដែលបើកបរឆ្លងផ្លូវតែម្តង៕

 

មតិយោបល់