ព័ត៌មានជាតិ

ក្រុមចោរជំនាញ បន្តបំពុលឆ្កែលួចយកម៉ូតូពលរដ្ឋអស់ ២គ្រឿង ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចទ្បើយ

ស្វាយរៀងៈ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្រុមជនសង្ស័យ ធ្វើសកម្មភាពចូលលួចកាច់សោ.កម៉ូតូ ក្នុងបន្ទប់ក្រោមផ្ទះ យកទៅបាត់អស់ចំនួន ០២គ្រឿងដោយសុវត្ថិភាព។

ម៉ូតូដែលបាត់នោះទី១ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1N-7395 និងទី២ ម៉ាកហុងដាឆ្លាម សេ១១០ ពណ៌ក្រហម ស៊េរី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង (មិនចាំលេខ) កាតគ្រីនៅកែបម៉ូតូ។

ម្ចាស់ម៉ូតូឈ្មោះ ម៉ី ដុក ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិ កំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមជម្រាបថា៖ វាជាលើកទី២ហើយ នៅក្នុងឃុំពពែត ស្រុកស្វាយទាប ដែលមានក្រុមជនសង្ស័យ ធ្វើសកម្មភាពបំពុលសត្វឆ្កែ និងលួចកាត់សោបន្ទប់លួចម៉ូតូ នាខែធ្នូ ឆ្នាំ២០១៩នេះ ខណៈសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យនៅទ្បើយ៕

មតិយោបល់