ព័ត៌មានជាតិ

ជនសង្ស័យចំនួន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវ១៣កែងផ្លូវ១០២ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ ចាន់ ដារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
២/ឈ្មោះ ពេជ្រ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន
១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំល្មម។
២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
៣/ទូរសព្ទ០២គ្រឿង ម៉ាកHUAWEI ពណ៌ខ្មៅ និងទូសព្ទ LGពណ៌ស។
៤/ម៉ូតូម៉ាក់ SOOMER X ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1D-5374។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងយកចម្លើយជនសង្ស័យ ដើម្បីបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់