ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយប្រជាការពារ ចុះបង្រ្កាបក្មេងទំនើង០១ក្រុមមានគ្នា០៨នាក់ បានទៅអុកឡុកនៅវត្តព្រៃដំរី ស្ថិតនៅភូមិព្រៃផ្តៅឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី ។
អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានបង្រ្កាបនិងឃាត់ខ្លួនបាន០១នាក់ឈ្មោះ ឡម តួ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅតាមុំ ឃុំមេទឹក ស្រុកបាកាន។ ដោយដកហូតបានដាវកែច្នៃ០១ដើម។ រីឯជនសង្ស័យ០៧នាក់ទៀតបានរត់គេចខ្លួនអស់ ដោយក្នុងនោះមាន ៥នាក់ ត្រូវបានស្គាល់អត្តសញ្ញាណ៖ ១-ឈ្មោះ អា ខ្នុយ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន។ ២-ឈ្មោះ អា វឹន រស់នៅភូមិតាមុំឃុំមេទឹក ស្រុកបាកាន។ ៣-ឈ្មោះ អា តុង រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន។ ៤-ឈ្មោះ អា នឹត រស់នៅភូមិកោះខ្សាច់ ស្រុកបាកាន។ ៥-ឈ្មោះ អា ប៉ុយ រស់នៅភូមិថ្មីឃុំត្រពាំងជង ស្រុកបាកាន និង០២នាក់ទៀតពុំស្គាល់ឈ្មោះ។
ប្រភពដដែលបានបន្តថា ៖ ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានកលាំងនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់