ព័ត៌មានជាតិ

មនុស្សម្នាក់បានស្លាប់ និង៥នាក់ទៀតរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏

ព្រៃវែង:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បនឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង២០នាទី លើផ្លូវក្រាលកៅស៊ូ រវាងម៉ូតូនិងម៉ូតូ ស្ថិតនៅភូមិមេលោងត្បូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C 6137 បើកបរដោយឈ្មោះ មោក រ៉ា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្លា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរជាមួយចំនួន០៣នាក់ ៖ ១-ឈ្មោះ ព្រំ សារិន ភេទស្រី អាយុ ៥៧ឆ្នាំ(ត្រូវជាម្តាយអ្នកបើកបរ) ២-ឈ្មោះ គង់ សារី ភេទស្រី អាយុ ៤១ឆ្នាំ(ត្រូវជាបងថ្លៃអ្នកបើកបរ) ៣- ឈ្មោះ មោក នីកា ភេទស្រី អាយុ៥ឆ្នាំ(ត្រូវជាកូនអ្នកបើកបរ) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV 5989 អ្នកបើកបរឈ្មោះ សាត ស្នា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយមានអ្នករួមដំណើរជាមួយចំនួនម្នាក់ឈ្មោះ សេង គាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគល់រាំង ឃុំព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង។

ករណីនេះ បណ្ដាលឱ្យមនុស្ស០១នាក់ស្លាប់ ០២នាក់រងរបួសធ្ងន់ និង០៣នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រីឯជនរងគ្រោះទាំង០៥នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ រីឯសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីក៏សាងនីតិវិធី៕

 

មតិយោបល់