ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីបើកម៉ូតូរេចង្កូតទៅបុកនឹងគោយន្តកន្រ្តៃ

បាត់ដំបងៈ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូ ចំណុចផ្លូវកោងភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុក គាស់ក្រឡ មានករណីគ្រោះថ្នាក់ចរាចរណ៍១ បានកើតឡើង រវាងម៉ូតូ និងគោយន្តកន្រ្តៃក្នុងទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត។
អ្នកបើកបរម៉ូតូបានរេចង្កូតទៅបុកនឹងគោយន្តកន្រ្តៃ បណ្ដាលអោយអ្នកបើកបរម៉ូតូដួលស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះ ភេទប្រុស អាយុប្រហែល50ឆ្នាំ (ពុំទាន់ស្គាល់អត្តសញ្ញាណ កំលាំងកំពុងស្រាវជ្រាវ)
អ្នកបើកបរគោយន្តកន្រ្តៃ បានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
ម៉ូតូម៉ាក សង់កូរ៉េពណ៌ព្រីងទុំ គ្មានស្លាកលេខ 1គ្រឿងនិងគោយន្តកន្ត្រៃដឹកអុស 1គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកសម្ភារះទាំងសងខាងរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់