ព័ត៌មានជាតិ

រៀបការ​សត្វ​គោ​នៅ​ឥណ្ឌា ដើម្បី​ដេញ​គ្រោះ​ចង្រៃ​ក្នុងភូមិ (​វីដេអូ​)

កាល​ពី​ថ្មីៗ​នេះ កសិករ​ឥណ្ឌា បាន​រៀប​ពិធិមង្គលការ​ឲ្យ​គោ​ញី​-​ឈ្មោះ មួយគូ​ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ​ចេញ​ពី​អ្នកស្រុក ដោយ​មាន​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​យោងតាម​សំដី​របស់​លោក Patwari អ្នក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នេះ បានឲ្យដឹងថា គោ​ញី​ដែល​ត្រូវជា​កូនក្រមុំ​មានឈ្មោះ​ថា “Ganga” ចំណែក​គោ​ឈ្មោល​ដែល​ត្រូវជា​កូន​កម្លោះ​មានឈ្មោះ​ថា “Prakash“​។ ប្រជាជន​បាន​នាំគ្នា​តុ​ប​តែ​ឲ្យ​គោ​ទាំង​ពីរ​ក្នុង​ទម្រង់​ប្រពៃណី​របស់​ឥណ្ឌា ប៉ុន្តែ​មង្គលការ​នេះ​បាន​ចំណាយ​អស់ ១៧.០០០​ដុល្លារ​អាមេរិក​។​

​លោក Patwari បានបញ្ជាក់​ថា ដោយសារ​តែ​តំបន់​ដែល​នៅ​ក្បែរ​តំបន់​លោក​រស់នៅ​ជួប​គ្រោះ​ធម្មជាតិ​អាកាសធាតុ​ប្រែប្រួល រួម​ទាំង​មាន​ព្យុះ​ភ្លៀង​បណ្ដាលឱ្យ​កសិផល​ខូចខាត ទើប​ប្រារព្ធ​ពិធី​នេះ​ឡើង ព្រោះ​វា​នឹង​ជួយ​បណ្ដេញ​ឧបទ្រពចង្រៃ​ចេញពី​ភូមិ ។ តំបន់​របស់​លោក​នៅ​មិនទាន់​រង​ការប៉ះពាល់​ទេ ប៉ុន្ដែ​ត្រូវ​រិះរក​វិធី​សាស្ដ្រ​ការពារ ដោយ​រៀបចំ​ពិធីមង្គលការ​គោ​ដ៏​សក្ដិ​សិទ្ធិ​នេះ​ដើម្បី​ជួយ​គ្រប់គ្រង​ស្រុក​-​ភូមិ​ឲ្យយ​រួចផុត​ពី​គ្រោះធម្មជាតិ​៕​
1

2345

មតិយោបល់