ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន និងគប់កញ្ចក់រថយន្តគេ

តាកែវៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់ថយន្ត) ស្ថិតនៅផ្លូវជាតិលេខ២ ត្រង់ចំណុចក្លោងទ្វារភ្នំតាម៉ៅ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យខូចខាតរថយន្តចំនួន ២គ្រឿង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

ជនរងសង្ស័យឈ្មោះ ផង់ សុភាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់