ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈTELA ចន្លោះគីឡូម៉ែត្រ ២២៥-២២៦ ស្ថិតភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3277 របស់ក្រុមហ៊ុន អអិមអេហ្វាយនែនសល ទិសដៅពីកើតទៅបលិចបើកបរក្នុងល្បឿនលឿន មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក វែវ បើកបរដោយឈ្មោះ សេក ស្រីតាន់ ភេទស្រី អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពងទឹក ឃុំទន្លង ស្រុកមេមត់ ខេត្តត្បូងឃុំ បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ តែអកុសលបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ ចំណែកឯជនបង្ករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕



មតិយោបល់