ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនពេក ជ្រុលឡើងទៅបុកបង្គោលភ្លើងកណ្ដាលសួន បង្កការខូចខាតយ៉ាងខ្លាំង

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងបើកបុកបង្គោលភ្លើងកណ្ដាលសួន ត្រង់ចំណុចស្ថានីចាក់ប្រេងកាល់តិច ស្ថិតភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2B-4104 បើកបរដោយឈ្មោះ យ៉ាត់ សុភា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ៣G ផ្លូវ៧៩ បុរីលឹមឈានហាក់ ស្ថិតសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកបង្គោលភ្លើងកណ្ដាលសួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកបានឃើញហេតុការ សំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នាតានីតីវិធី៕

មតិយោបល់