ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ ករណីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយ នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោងប្រមាណជា១០ព្រឹកថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងសភាពអាក្រាតកាយ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះ ទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញករណីនេះ ជាបន្ទាន់ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អត្តសញ្ញាណរបស់ជនរងគ្រោះ មិនទាន់បានស្គាល់នៅឡើយទេ។

ដើម្បីមានមូលដ្ឋានក្នុងកិច្ចស្រាវជ្រាវឈានទៅកំណត់អំពីអង្គហេតុពិតប្រាកដនៃករណីខាងលើ និងស្វែងរកជនដៃដល់ក្នុងករណីនេះ ក្រុមការ ងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជូនដំណឹងដល់សាធារណ:ជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម មេត្តាជួយពិនិត្យ ភិនភាគ ជនរងគ្រោះខាងលើ មេត្តាជួយផ្សព្វផ្សាយបន្តនូវព័ត៌មាននេះ បានដឹងដល់សាច់ញាតិ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ ។

ភិនភាគសពជនរងគ្រោះ៖
-ភេទស្រី អាយុប្រមាណជាង៣០ឆ្នាំ កម្ពស់ ១.៧០ ម៉ែត្រ
-សម្បុរស្រអែម សក់វែងពណ៌ខ្មៅ
-ម្រាមមេដៃខាងឆ្វេងមានភិនភាគ (កំបុតមិនដុះក្រចក)
-មានពាក់ចិញ្ចៀនដាំត្បូង
-មានពាក់ខ្សែចង្កេះ
-មានពាក់ស្បែកជើងក្រវ៉ាត់កែងពណ៌ស។

ប្រសិនបើបងប្អូនសាច់ញាតិ ឬក្រុមគ្រួសារ ឬអ្នកដែលបានស្គាល់ ភិនភាគជនរងគ្រោះ សូមទំ នាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមរយ:ទូរស័ព្ទដូចខាងក្រោម៖
-092 232 337
-012 996 423
-012 261 664
-070 261 664

មតិយោបល់