ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុ ករណីប្អូនប្រុស កាប់សម្លាប់បងស្រីទាំង ២នាក់ហើយ

សៀមរាប: កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ប្អូនប្រុស យកកាំបិតកាប់បងស្រីខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែងចំនួន ២នាក់ ស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម។

ជនរងគ្រោះទី១.ឈ្មោះវ៉ូ ខឹម ភេទស្រី អាយុ៤៩ឆ្នាំ កាប់ត្រូវថ្គាមខាងឆ្វេង១កន្លែង និងកញ្ចឹងក១កន្លែង បណ្តាលឲ្យស្លាប់មួយរំពេច និងទី២.ឈ្មោះ វ៉ូ ឃុត ភេទស្រី អាយុ៤២ឆ្នាំ កាប់ត្រូវចំថ្គាមខាងឆ្វេង២កន្លែង លើត្រចៀក១ កន្លែង បំពង់ក១កន្លែង អ្នកទាំងពីរ មានទីលំនៅភូមិ.ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុ។

មូលហេតុ​៖ ដោយសារតែរឿងជម្លោះដីធ្លី។

សូមបញ្ជាក់៖ នៅរសៀលនេះ ជនសង្ស័យ នឹងត្រូវបញ្ជូនខ្លួនទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់