ព័ត៌មានជាតិ

ក្រុមញៀនអាប៉ោង៧នាក់ រួមទាំងមេអាប៉ោងជាច្រើនត្រូវអាជ្ញាធរសមត្ថកិច្ចចុះបង្រ្កាបនៅឃុំតាលោ

ពោធិ៍សាត់ៈ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្ក្រាប ល្បែងស៊ីសង (អាប៉ោង)មួយ កន្លែង ឃាត់ខ្លួនមេ និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០៣នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចដំបូកខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលកកោះ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនញៀនល្បែងទាំង០៧នាក់ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ៕

 

មតិយោបល់