ព័ត៌មានជាតិ

ហួសចិត្ត! គ្រាន់តែរឿង បញ្ចូលលុយទូរសព្ទសោះ វាយគ្នាផ្អើលត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសម្នាក់ទៀតឲ្យរងរបួស កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៧ ជាន់ទី១ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះរហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ខែឆ្នាំដដែល ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍។

ជនដៃដល់ឈ្មោះ កុល មករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅស្រុក សំឡាញអង្គជ័យ ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ របួស១៩ថ្នេរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ២ ស្នាក់នៅក្បែរគ្នា។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើបន្ទប់ជួលជាន់ទី១ ដើម្បីសួរជនដៃដល់រឿងរបៀបបញ្ចូលលុយទូរសព្ទ និងរបៀបដូរលុយទូរសព្ទ ពេលនោះដោយសារតែជនដៃដល់ខ្លួនក្មេងតែនិយាយឈ្លើយទើប ទើបទាស់ពាក្យសម្តីគ្នាពេលនោះជនរងគ្រោះទះកំផ្លៀងមួយដៃបណ្តាលឲ្យដួល ភ្លាមនោះជនដៃដល់បានឡើងទៅយកកាំបិតមកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស១៩ថ្នេររងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ លុះព្រឹកថ្ងៃខែឆ្នាំដដែលទើបចេញពីមន្ទីរពេទ្យនិងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសុំការអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់យកមកសួរនាំនិងដោះស្រាយគ្នា៕

មតិយោបល់