កំពតៈ កាលពីវេលាម៉ោង ៤ និង ១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតភូមិព្រៃតាព្រិតមាន ។
ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តបែនមួយគ្រឿងម៉ាក ហិងដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2848 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មកដល់ចំណុចខាងលើបានបែកកង់មុខចំហៀងខាងឆ្វេង ក៏រេចង្កូតទៅបុកពេញទំហឹងជាមួយរថយន្តម៉ាក ម៉ាសស្ដា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1284 បើកបរដោយឈ្មោះ សួន ចាន់ថន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកោះវាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាបុគ្គលិកធនាគារអេស៊ីលីដាសាខាស្រុកកំពង់ត្រាច រួមដំណើរដោយស្រ្តី២នាក់ទៀត របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ត្រាច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី៕






មតិយោបល់