ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូវាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង ៣៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណត់ផ្លូវជតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HD-3730 បើកបរដោយឈ្មោះ សេង វុធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹង ខណ:មកដល់ចំណុចខាងលើធ្វើការវាជែងរថយន្តចំនួន២គ្រឿង ក៏ជ្រុលទៅបុកម៉ូតូម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2461 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រស់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ សតម្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់