ព័ត៌មានសិល្បៈ និងកម្សាន្ត

ថ្ងៃខួប ដាវណ្ណ ចេន្នី អ្នកស្រី រ៉េតរ៉ូស ធ្វើដល់ថ្នាក់ឲ្យកូនស្រីហូរទឹកភ្នែក

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែងវ័យក្មេង កញ្ញា ដាវណ្ណ ចេន្នី កាលពីយប់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៩ កញ្ញា ដល់ថ្នាក់បង្ហូរទឹកភ្នែក នៅចំពីមុខភ្ញៀវកិត្តិយសតែម្ដង ដោយសារតែរំភើប ព្រោះតែម្ដាយរបស់ខ្លួន។ អ្នកស្រី រ៉េតរ៉ូស បញ្ជាក់ពីមូលហេតុមួយចំនួន ដែលអ្នកស្រី ធ្វើដាក់កូនស្រីនៅក្នុងថ្ងៃនោះ។

ដាវណ្ណ ចេន្នី និយាយថា នាងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលម្ដាយបានចំណាយលុយធ្វើខួបធំឲ្យនាង ដោយទិញទាំងចិញ្ចៀនពេជ្រឲ្យមួយវង់ ដែលធ្វើឲ្យនាងរំភើបចិត្ត។ អ្វីដែលនាងកាន់តែសប្បាយ គឺខួបកំណើតឆ្នាំនេះ មានសិល្បករចូលរួមច្រើន ដោយមានទាំងផលិតករ តារាជើងចាស់ តារាក្មេងៗ និង ភ្ញៀវកិត្តិយសរហូតដល់ជិត២០០នាក់ ខណ:ដែលភ្ញៀវកិត្តិយសខ្លះប្រាប់ថាមិនបានមក តែបែរជាអញ្ជើញមក។ កញ្ញាថា ពិធីខួបកំណើតធំនេះ ក៏ធ្វើស្របគ្នា នឹងការប្រទ្បងបាក់ឌុបរបស់នាងទើបតែជាប់ និងបន្ទាប់ពីនាងចាប់ផ្ដើមមានមុខថតស្ពតធំៗ នាពេលចុងក្រោយ។

អ្នកស្រី រ៉េតរ៉ូស ម្ដាយកញ្ញា ដាវណ្ណ ចេន្នី និយាយថា ដោយសារតែកូនស្រីរបស់អ្នកស្រី ប្រឹងប្រែងរកលុយពីការសម្ដែងនានា និង លក់ដូរផលិតផលនៅលើអនឡាញផង ទើបអ្នកស្រីសម្រេចចិត្តធ្វើខួបធំឲ្យ ដោយបានទាំងសន្សំលុយកាក់ទិញចិញ្ចៀនពេជ្រឲ្យមួយវង់ ទុកជាកាដូឆ្លងឆ្នាំផង។ អ្នកស្រីថា ដាវណ្ណ ចេន្នី ទទួលបានឱកាសថតកុនតាំងពីអាយុ៦ឆ្នាំ ទើបនាងកាន់តែមានទីផ្សារ ហើយមានចំណូលមកឲ្យអ្នកស្រីទុកដាក់ មកទល់ពេលនេះ ដែលអ្នកស្រីប្រាប់ថា មិនមែនធ្វើខួបឲ្យដោយចំណាយលុយកាក់របស់អ្នកស្រីទាំងស្រុងនោះទេ៕

មតិយោបល់