ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់

រតនគិរី: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៦និង៥៨នាទីយប់ ស្ថិតត្រង់ចំណុចភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី លើផ្លូវជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រ៥៥៥-៥៥៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្រ្តៃ ជាមួយម៉ូតូ ក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ។

ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ច្រឡឹង នា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិសិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
គោយន្តកន្រ្តៃ បើកបរដោយឈ្មោះ តឿង កក្កដា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិសិក ស្រុកកូនមុំ ខេត្តរតនគិរី។

បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញស្រុកកូនមុំ សហការជាមួយកម្លាំងប៉ុស្តិ៍តាអងយកមករក្សាទុកនៅប៉ុស្តិ៍តាអង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់